ក្រុមហង្សក្រហម Liverpool លេងបានត្រឹមស្មើជាមួយក្រុម Brighton ក្នុងលទ្ធផល ១-១ ប៉ុណ្ណោះក្នុងការប្រកួតពានរង្វាន់ English Premier League នៅយប់មិញនេះ។
ក្នុងការប្រកួតនៅយប់មិញនេះ Brighton មានឱកាសប៉េណាល់ទី១គ្រាប់មុននៅតង់ទី១ ប៉ុន្តែចុងក្រោយមិនអាចធ្វើបានសម្រេចឡើយ។ ក្រោយមកទៀត Salah រកគ្រាប់បាល់បានដែរ ប៉ុន្តែត្រូវ VAR រំសាយចោលវិញព្រោះជាបាល់ក្រៅល្បែង មុនពេល Jota ស៊ុត១គ្រាប់ទៀតដើម្បីបើកការនាំមុខលើ Brighton បាន១-០ មុន។ នៅជិតចប់ការប្រកួតទៅហើយ ក្រុម Brightonក៏ទទួលបានប៉េណាល់ទី១គ្រាប់ទៀត និងធ្វើបានសម្រេចដើម្បីតាមស្មើគ្នា ១-១ តែម្ដង។
ជាមួយគ្រាប់បាល់ប៉េណាល់ទីនៅនាទី៩០+៣របស់ក្រុម Brighton នោះ ត្រូវបាន Henderson ប្រធានក្រុម Liverpool និយាយថាមានកីឡាកររបស់ក្រុម Brighton ជាច្រើននាក់ផងដែរថាវាមិនសមជាគ្រាប់បាល់ផ្ដល់ប៉េណាល់ទីនោះទេ។ តែយ៉ាងណាមិញ វាត្រូវបានអាជ្ញាកណ្ដាលផ្ដល់ឱ្យដើម្បីទទួលបានគ្រាប់បាល់ស្មើទៅហើយ៕
ប្រភព៖ DailyMail