ការប្រកួតនៅក្របខ័ណ្ឌ UEFA Champions League បានសម្រេចរកឃើញក្រុមចំនួន ៤ ដែលមានកៅអីសម្រាប់វគ្គបន្ទាប់ហើយ ក្នុងនោះមានដូចជា Barcelona, Juventus, Chelsea និង Sevilla ដែលនាំមុខពិន្ទុដាច់ប្រចាំពូលរបស់ពួកគេត្រឹមការប្រកួតជុំទី ៤ នៅយប់មិញ។
ការប្រកួតដែលមានផ្សាយផ្ទាល់លើទំព័រ CTS Sports បានទទួលការគាំទ្រខ្លាំងជាបន្តបន្ទាប់ពីសំណាក់បងប្អូនអ្នកស្នេហាវិស័យកីឡាបាល់ទាត់។ ចុះអ្នកដឹងទេថាតើក្រុមណារក្សាស្ថិតិល្អ មិនទាន់ស្គាល់ពាក្យថា “ចាញ់” នៅពូលនីមួយៗនោះ?
ក្នុងចំណោម ៤ ក្រុមនោះមាន ៣ ក្រុមដូចជា៖
- Barcelona ឈ្នះ ៤ ប្រកួត មាន ១២ ពិន្ទុ
- Chelsea ឈ្នះ ៣ ស្មើ ១ មាន ១០ ពិន្ទុ
- Sevilla ឈ្នះ ៣ ស្មើ ១ មាន ១០ ពិន្ទុ
សម្រាប់ Juventus ក្នុងចំណោម ៤ ប្រកួតបានចាញ់ម្តងនៅជុំទី ២ ពេលប៉ះ Barcelona ដោយបរាជ័យ ០-២ ក្នុងទឹកដីខ្លួនឯង។ ក្រុមទាំងពីរនឹងត្រូវជួបគ្នាម្តងទៀតនៅជុំទី ៦ វេលាម៉ោង ០៣:០០ នាទីព្រឹកថ្ងៃទី ៩ ធ្នូ ឆ្នាំ ២០២០ មានផ្សាយផ្ទាល់លើទំព័រ CTS Sports៕
ប្រភព៖ UEFA