អ្នកគាំទ្រវិស័យបាល់ទាត់នៅអង់គ្លេស នឹងមានឱកាសបានចូលមើលការប្រកួតនៅទីលានបានវិញហើយចាប់ពីថ្ងៃទី២ខែធ្នូឆ្នាំ២០២០នេះតទៅ។
រដ្ឋាភិបាលអង់គ្លេស បានដាក់ថ្ងៃជាស្រេចសម្រាប់ការបើកឱ្យអ្នកគាំទ្រចូលទស្សនាការប្រកួតបានវិញ។ ដោយចាប់ពីថ្ងៃទី២ខែក្រោយទៅ គឺនឹងយល់ព្រមឱ្យមានអ្នកគាំទ្រចូលទស្សនាបានហើយ តែក៏ត្រូវគោរពតាមលក្ខខណ្ឌការពារកូវីដ១៩ ឱ្យខ្ជាប់ខ្ជួនផងដែរ។
ក្នុងនោះគឺគ្រប់កីឡដ្ឋានទាំងអស់ អាចទទួលអ្នកគាំទ្របានត្រឹម៥០%នៃចំនួនសរុបប៉ុណ្ណោះ ដើម្បីរក្សាគម្លាតគ្នាបន្តិច។ មិនឱ្យមានការផឹកស្រា ស្រែកខ្លាំងៗ អំឡុងពេលទស្សនាការប្រកួតឡើយ។ មួយវិញទៀត មុនការប្រកួតក៏ត្រូវវាស់កម្ដៅមុនចូលផងដែរ៕
ប្រភព៖ DailyMail