សមាគមបាល់ទាត់ពិភពលោក FIFA បានបញ្ជាក់ច្បាស់ហើយថា ការប្រកួតពានរង្វាន់ Club World Cup ឬហៅកាត់ CWC សម្រាប់ឆ្នាំ ២០២០ ដែលដើមឡើយត្រូវធ្វើឡើងនៅកំឡុងចុងខែធ្នូ គឺសម្រេចលើកពេលទៅធ្វើឡើងនៅខែកុម្ភៈឆ្នាំក្រោយវិញ។
ពាន Club World Cup គឺជាការប្រកួតនៃក្រុមឈ្នះជើងឯកប្រចាំទ្វីបទាំង ៦ មានដូចជាក្រុមឈ្នះពានអឺរ៉ុប UEFA Champions League (Bayern Munich) ក៏ដូចជាពាននៅប៉ែកខាងអាហ្វ្រិក ឬប៉ែកអាមេរិកឡាទីនជាដើម។ កាលពីឆ្នាំ ២០១៩ ហង្សក្រហម Liverpool បានឈ្នះពាននេះ ក្រោយយកឈ្នះ ១-០ ទៅលើ Flamengo។
ដោយឡែកនាឆ្នាំនេះ គឺនឹងធ្វើឡើងក្នុងប្រទេសកាតា ចន្លោះពីថ្ងៃទី ១ ដល់ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២១។ រីឯនៅឆ្នាំ ២០២១ ដែលទំនងជាធ្វើឡើងនៅខែធ្នូជាធម្មតានោះ គឺផ្តល់សិទ្ធប្រទេសចិនធ្វើជាម្ចាស់ផ្ទះវិញម្តង៕
ប្រភព៖ FIFA