បន្ទាប់ពីអេស្ប៉ាញយកឈ្នះ ៦-០ ទៅលើអាល្លឺម៉ង់នៅជុំចុងក្រោយនាវគ្គចែកពូលកាលពីយប់មិញ ក៏សម្រេចរកឃើញក្រុមទីពីរដែលកក់កៅអីនៅវគ្គផ្តាច់ព្រ័ត្រ UEFA Nations League។
នោះគឺរួមមានដូចជាបារាំង ដែលនាំមុខពិន្ទុលើព័រទុយហ្គាល់នៅ Group A3 ហើយថ្មីៗនេះអេស្ប៉ាញបានយកឈ្នះពិន្ទុលើអាល្លឺម៉ង់នៅ Group A4។ ដោយឡែកសល់ពីរកៅអីផ្សេងទៀត ដែលត្រូវសម្រេចរវាងក្រុមនៅ Group A1 ដែលមានអ៊ីតាលី ហូឡង់ និងប៉ូឡូញ កំពុងប្រកៀកប្រកិតគ្នា ហើយ Group A2 ដែលត្រូវសម្រេចនៅជុំចុងក្រោយរវាងបែលហ្សិកនិងដាណឺម៉ាក។
បញ្ជាក់ថា ការប្រកួត Nations League វគ្គ ៤ ក្រុមចុងក្រោយ នឹងធ្វើឡើងនៅថ្ងៃទី ៦-១០ តុលា ឆ្នាំ ២០២១ ដែលបើកកីឡដ្ឋានក្នុងទីក្រុងចំនួន ២ ធ្វើជាម្ចាស់ផ្ទះ៕
ប្រភព៖ Wikipedia