Jose Mourinho បានបរាជ័យក្រោមថ្វីជើងរបស់ក្លឹប Everton ដែលដឹកនាំដោយអ្នកចាត់ការលោក Carlo Ancelotti នាលទ្ធផល ១-០ កាលពីយប់មិញ។
ជាមួយបរាជ័យជុំដំបូងនេះ អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់បានបង្ហាញការយល់ឃើញថា ក្រុមរបស់ខ្លួនចាញ់ដោយសារតែវីរុស COVID-19 ពោលដោយសារកីឡាករមានផ្ទុកជំងឺនេះច្រើនពេកហើយមិនអាចត្រៀមខ្លួនទាន់ពេលពេលវេលាសម្រាប់ការប្រកួត។
Mourinho និយាយថា៖ “កីឡាកររបស់យើងជាច្រើនមិនអាចរៀបចំខ្លួនប្រកួតត្រៀមបើករដូវកាលបានស្រួលបួលនោះទេ ដោយយើងមានតេស្តឃើញករណីលទ្ធផលវិជ្ជមាន COVID-19 ហើយយើងក៏មានសិទ្ធដោយមិនចាំបាច់និយាយថាពួកគេជានរណាខ្លះដែរ តែពិតណាស់គឺយើងមានកីឡាករច្រើនដែលតេស្តឃើញវិជ្ជមាន”៕ ប្រភព៖ BeSoccer