ជារឿងមិនគួរឱ្យជឿមួយដែលក្រុម PSG បានបរាជ័យក្រោមថ្វីជើងក្រុម Lens ១-០ ក្នុងការប្រកួតបើកឆាកលីគកំពូលបារាំងនៅយប់មិញនេះ។
Lens ជាក្រុមចំណូលថ្មីទើបឡើងមកលេងលីគកំពូលរដូវកាលនេះប៉ុណ្ណោះ។ តែដោយសារ PSG មានកីឡាករអវត្ដមានដល់ទៅ៦នាក់ ទើបធ្វើឱ្យក្រុមត្រូវដាក់យុវជនលេងច្រើន។ នេះជាឱកាសល្អសម្រាប់ Lens ក្នុងការស្វែងរកគ្រាប់បាល់ ហើយទីបំផុតនៅនាទី៥៧ ពួកគេពិតជាធ្វើបានសម្រេចមែន ដោយរកបាន១គ្រាប់ និងជាគ្រាប់បាល់ជ័យជម្នះផងដែរ។
សម្រាប់ការប្រកួតខាងលើនេះដែរ លោក Tuchel អ្នកចាត់ការក្រុម PSG បានលើកឡើងថាកាលពីមុនការប្រកួតលោករំពឹងថាបានស្មើគឺជាលទ្ធផលល្អបំផុតហើយ ប៉ុន្តែគួរឱ្យសោកស្ដាយបែរជាបរាជ័យទៅវិញ។ ក្រុមបង្កើតឱកាសបានតិច ដោយសារតែអវត្តមានកីឡាករសំខាន់ៗជាច្រើនដូចជា Neymar, Kylian Mbappe, Angel Di Maria, Marquinhos, Mauro Icardi និង Keylor Navas៕ប្រភព Dailymail