ក្លឹប Inter Milan ត្រូវបានគេរាយការណ៍ថា មានបំណងចង់លក់ចេញខ្សែបម្រើ Christian Eriksen ក្រោយមើលឃើញពីសមត្ថភាពមិនអំណោយផលរបស់គេនៅលើទីលានប្រកួត។
តាមប្រភពពី La Gazzetta dello Sport ចុះផ្សាយថា ក្លឹបអ៊ីតាលី Inter ចង់លក់ Eriksen ចេញ ដើម្បីប្រមូលថវិកាខ្លះ នាំយក N’Golo Kante ដែលជាអតីតសិស្សចាស់របស់លោក Antonio Conte មកចូលរួមជំនួសវិញ។
បញ្ហាចម្បងគឺផ្នែកហិរញ្ញវត្ថុនោះហើយ ព្រោះតោខៀវ ទាមទារតម្លៃខ្លួនកីឡាករបារាំងដល់ទៅ ៩០ លានអឺរ៉ូឯនោះ ហើយប្រសិនណាលក់ Eriksen ចេញបាន វាក៏ជាការប៉ះប៉ូវផ្នែកចំណូលខ្លះដែរ។
បញ្ជាក់ថា ខ្សែបម្រើសញ្ជាតិដាណឺម៉ាក ពាក់កណ្តាលរដូវកាលជាមួយ Inter បង្ហាញខ្លួនសរុប ២៦ ប្រកួត រកបាន ៤ គ្រាប់និង Assist ៣ លើក៕ ប្រភព៖ BeSoccer