ក្រុម FC Barcelona មានបំណងចង់បង់ផ្ដាច់១២លានផោនឱ្យទៅ Luiz Suarez ដើម្បីផ្ដាច់កុងត្រារបស់គេ និងឱ្យចាកចេញពីក្រុមនៅរដូវកាលដោះដូរកីឡាករនេះតែម្ដង។
លោក Koeman អ្នកចាត់ការក្រុម FC Barcelona បានប្រាប់ទៅ Suarez ថារូបគេមិនស្ថិតក្នុងគម្រោងប្រើប្រាស់នៅរដូវកាលថ្មីខាងមុខនេះទេ។ ដូច្នេះរូបគេអាចស្វែងរកក្លឹបថ្មីលេងបាន ព្រោះបើនៅទៀតក៏មិនមានឱកាសបានលេងដដែល។ តែដោយសារកុងត្រានៅសល់១ឆ្នាំទៀត នោះទើប Barcelona ចង់ឱ្យ១២លានផោនទៅខ្សែប្រយុទ្ធរូបនេះតែម្ដង ដើម្បីផ្ដាច់កុងត្រានៅសល់របស់គេ។
បច្ចុប្បន្ននេះក៏មានក្លឹបជាច្រើនទាក់ទងដើម្បីនាំយកអតីតខ្សែប្រយុទ្ធ Liverpool ខាងលើទៅលេងឱ្យផងដែរ។ ដោយក្នុងនោះមាន Juventus មួយរបស់អ៊ីតាលីផងដែរ៕ប្រភព Dailymail