តាមរបាយការណ៍ពី Sport BILD បានចុះផ្សាយថា ការចរចារវាង Chelsea និង Bayer Leverkusen ពាក់ព័ន្ធសំណើនៃការនាំយក Kai Havertz គឺទំនងជាត្រៀមនឹងបញ្ចប់ដោយចម្លើយវិជ្ជមាននាពេលដ៏ខ្លីខាងមុខនេះហើយ។
ប្រសិនណាការចរចាសម្រេចទៅបាន នោះកីឡាករវ័យ ២១ ឆ្នាំ នឹងក្លាយជាកីឡាករអាល្លឺម៉ង់ដែលមានតម្លៃផ្ទេរចេញថ្លៃបំផុតក្នុងប្រវត្តិសាស្រ្តបាល់ទាត់ ពោលទំនងជាចន្លោះ ៨០ ទៅ ៩០ លានអឺរ៉ូឯណោះ។
បញ្ជាក់ថា Chelsea កន្លងទៅយក Werner បានម្នាក់ហើយ ចាយអស់ ៥៣ លានអឺរ៉ូ ព្រមព្រៀងឈរជើងលើកុងត្រារយៈពេល ៥ ឆ្នាំ។
សម្រាប់ Havertz រដូវកាល ២០១៩/២០ រូបគេរកបាន ១៨ គ្រាប់និង Assist ៩ លើក នៅ ៤៥ ប្រកួតសរុបឲ្យ Bayer Leverkusen៕ ប្រភព៖ Goal