អតីតអ្នកចាត់ការនៅក្លឹបកាំភ្លើងធំ Arsenal គឺលោក Arsene Wenger ត្រូវបានគេរាយការណ៍ថា ត្រៀមនឹងក្លាយជាអ្នកចាត់ការថ្មីរបស់ជម្រើសជាតិហូឡង់ ប្រសិនណាលោក Ronal Koeman ជោគជ័យលើកិច្ចព្រមព្រៀងផ្ទេរទៅដឹកនាំនៅ Barcelona ពិតមែន។
Setien ត្រូវបានអ្នកមានបុណ្យប្រកាសពីការចាកចេញនៅព្រឹកនេះហើយ ខណៈដំណឹងផ្លូវការនៃការមកដល់របស់អ្នកចាត់ការថ្មី តាមចចាមអារ៉ាមលេចលឺចុងក្រោយថាជាលោក Ronal Koeman។
បញ្ជាក់ថា Wenger ក៏ជាអតីតគ្រូចាស់មានបទពិសោធន៍ជោគជាំមួយរូបផងដែរ ហើយបច្ចុប្បន្នលោកក៏មានតំណែងនៅក្រុមអភិវឌ្ឍបាល់ទាត់សកលរបស់ FIFA ក្រោយចាកចេញពីកាំភ្លើងធំជាទ្រនំដែលលោកធ្លាប់ចាយពេលអស់ ២២ ឆ្នាំ៕
ប្រភព៖ Sportsmole