ក្រុម Manchester City បានបរាជ័យក្រោមថ្វីជើងក្រុម Lyon ក្នុងលទ្ធផល ៣-១ ក្នុងការប្រកួតពានរង្វាន់ UEFA Champions League វគ្គ៨ក្រុមចុងក្រោយនៅយប់មិញនេះ។ការប្រកួតដែលលេងតែមួយជើងនេះ ពិតជាមិនខុសពីលោក Pep និយាយឡើយ ដោយក្រុមទាំងអស់សុទ្ធតែមានឱកាសដូចគ្នា។ ជាក់ស្ដែងនៅយប់មិញ Lyon ធ្វើបានល្អណាស់ ដោយរកបាន១គ្រាប់មុននៅនាទី២៤ ដោយ Cornet មុនពេល De Bruyne រកបានតាមស្មើនៅនាទី៦៩។ ការប្រកួតឈានដល់នាទី៧៩ ក៏ស្រាប់តែ Dembele រកបាន១គ្រាប់នាំមុខឱ្យ Lyon ទៀត មុនពេលរូបគេដដែលនេះ ថែមបានគ្រាប់ទី៣ ដែលជាគ្រាប់បាល់ចុងក្រោយតែម្ដង។ ចប់ការប្រកួត Lyon ៣-១ Man City។
សម្រាប់ការប្រកួតនេះដែរ លោក Pep មើលឃើញថាកូនក្រុមរបស់លោកមានកំហុសតិចតួចដែរ ប៉ុន្តែកំហុសទាំងអស់នោះត្រូវបាន Lyon ចាប់បាន និងរកគ្រាប់បាល់តែម្ដង។ លោក អះអាងថែមទៀតថាក្រុម Man City ឱ្យតែឡើងដល់វគ្គនេះដឹងតែពិបាកឡើងទៅវគ្គបន្ដទៀតហើយ៕