ក្នុងវិស័យបាល់ទាត់បច្ចុប្បន្ន យុវជនជំនាន់ក្រោយៗបានរំកិលខ្លួនមកចូលរួមជាបន្តបន្ទាប់ ហើយខ្លះក៏បានបង្ហាញសមត្ថភាពមិនគួរឲ្យជឿទៅកាន់ពិភពលោក។ ដោយឡែកបើយើងបង្វែរទៅមើលអាជីពជាអ្នកចាត់ការឬគ្រូបង្វឹកឯណោះវិញ ក៏មានបណ្តុំអ្នកចាត់ការវ័យក្មេងដូចគ្នា។
ដូចជានៅ Premier League សព្វថ្ងៃ មាន ២ រូបដែរ នោះគឺ Mikel Arteta ដែលមានវ័យ ៣៨ ឆ្នាំ ដឹកនាំនៅ Arsenal ហើយ Frank Lampard វ័យ ៤២ ឆ្នាំ ដឹកនាំក្លឹបតោខៀវ Chelsea។ ប៉ុន្តែអ្នកទាំងពីរមានតែម្នាក់ប៉ុណ្ណោះ ដែលបានជាប់ឈ្មោះនៅបញ្ជីអ្នកចាត់ការវ័យក្មេងបង្អស់ចំនួន ៥ ប្រចាំលីគកំពូលអឺរ៉ុប៖
៥) Diego Martinez ដឹកនាំក្លឹប Granada មានអាយុ ៣៩ ឆ្នាំ ឆ្លងកាត់ ៨៨ ប្រកួត ឈ្នះ ៤៤ ស្មើ ២១ និងចាញ់ ២៣ លើក
៤) Luka Elsner ដឹកនាំក្លឹប Amines មានអាយុ ៣៨ ឆ្នាំ ឆ្លងកាត់ ៣២ ប្រកួត ឈ្នះ ៦ ស្មើ ១១ និងចាញ់ ១៦
៣) Mikel Arteta ដឹកនាំក្លឹប Arsenal មានអាយុ ៣៨ ឆ្នាំ ឆ្លងកាត់ ២៨ ប្រកួត ឈ្នះ ១៦ ស្មើ ៦ និងចាញ់ ៦ លើក
២) Florian Kohfeldt ដឹកនាំក្លឹប Werder Bremen មានអាយុ ៣៧ ឆ្នាំ ឆ្លងកាត់ ១០៤ ប្រកួត ឈ្នះ ៤០ ស្មើ ២៧ និងចាញ់ ៣៧ លើក
១) Julian Nagelsmann ដឹកនាំក្លឹប RB Leipzig មានអាយុ ៣៣ ឆ្នាំ ឆ្លងកាត់ ៤៦ ប្រកួត ឈ្នះ ២៦ ស្មើ ១៤ និងចាញ់ ៦ លើក៕