បន្ទាប់ពីជំងឺរាតត្បាត COVID-19 ផ្ទុះខ្លាំងកាលពីខែមិនា ក៏រុញឲ្យវិស័យបាល់ទាត់បានផ្អាកអស់រយៈពេលជាង ៣ ខែ មុនត្រលប់មកបើកការប្រកួតវិញនៅខែមិថុនា។ រាល់បណ្តាក្លឹបទាំងអស់សុទ្ធសឹងតែរងនូវផលប៉ះពាល់ លើប្រាក់ចំណូលប្រចាំឆ្នាំ ជាពិសេសគឺការលក់សំបុត្រចូលទស្សនាក្នុងកីឡដ្ឋាន។
តើអ្នកដឹងទេ ក្លឹបបាល់ទាត់នៅអង់គ្លេសណាមួយខាតបង់ប្រាក់ចំណូលច្រើនបំផុត រាប់តែជាងពីរខែក្រោយបាល់ទាត់ត្រលប់មកវិញនេះ?
ចម្លើយគឺ ជាក្លឹប Manchester City ដោយបញ្ជីឈ្មោះក្លឹបទាំង ១០ ខាតបង់ចំណូលច្រើនបំផុតបង្ហាញដូចខាងក្រោម៖
១០) Aston Villa បាត់បង់ចំណូលជាង ៩ លានដុល្លារ
៩) Chelsea បាត់បង់ចំណូលជាង ១១ លានដុល្លារ
៨) Evertonបាត់បង់ចំណូលជាង ១១,៦ លានដុល្លារ
៧) West Hamបាត់បង់ចំណូលជាង ១៤,៥ លានដុល្លារ
៦) Arsenalបាត់បង់ចំណូលជាង ១៥,៥ លានដុល្លារ
៥) Newcastle បាត់បង់ចំណូលជាង ១៥,៧ លានដុល្លារ
៤) Tottenhamបាត់បង់ចំណូលជាង ១៦,៣ លានដុល្លារ
៣) Liverpoolបាត់បង់ចំណូលជាង ១៦,៦ លានដុល្លារ
២) Man Utdបាត់បង់ចំណូលជិត ២៣ លានដុល្លារ
១) Man City បាត់បង់ចំណូលជាង ៣១,៣ លានដុល្លារ៕