តាមរបាយការណ៍ពី TMW បានចុះផ្សាយថា ក្លឹប Atletico Madrid បានដាក់សំណើចង់បានកីឡាករ Duvan Zapata របស់ក្លឹប Atalanta ដោយព្រមប្រគល់ជូនទឹកប្រាក់ ៥០ លានអឺរ៉ូ ប៉ុន្តែក្លឹបអ៊ីតាលីបានបដិសេធមិនទទួលយកឡើយ។
Zapata ជាខ្សែប្រយុទ្ធដ៏លេចធ្លោមួយរូប ប្រចាំក្លឹប Atalanta ដោយ ២៩ ប្រកួតសរុបនារដូវកាល ២០១៩/២០ កីឡាករសញ្ជាតិកូឡុំប៊ី រកបាន ១៨ គ្រាប់និង Assist ៨ លើកហើយ។
ប្រភពបានឲ្យដឹងថា Atalanta ទាមទារនៅតម្លៃខ្លួន Zapata ដល់ ៨០ លានអឺរ៉ូ បើមិនដូច្នោះទេគ្មានផ្លូវដែលអនុញ្ញាតឲ្យគេចាកចេញទៅបានឡើយ៕ ប្រភព៖ BeSoccer