មុននេះបន្តិចតាមការប្រកាសចេញពីក្លឹប Manchester City ផ្ទាល់ ក៏ដូចជាសារព័ត៌មាន Sky Sports News បានចុះផ្សាយដំណាលគ្នាអំពីដំណឹងផ្លូវការ ពាក់ព័ន្ធនឹងការសម្រេចរបស់ UEFA លើរឿងក្តីហាមឃាត់មិនឲ្យចូលរួមការប្រកួតកាលពីពេលកន្លងទៅ។
កាលពីឆ្នាំទៅ City ធ្លាប់រងការចោទប្រកាន់ពាក់ព័ន្ធនឹងការចាយវាយហួសប្រមាណលើការនាំចូលកីឡាករ ល្មើសច្បាប់កំណត់របស់ UEFA ហើយប្រឈមនឹងការព្យួរឈ្មោះរយៈពេល ២ ឆ្នាំ។ យ៉ាងណាមិញការចោទប្រកាន់នោះ បានបញ្ចប់ត្រឹមថ្ងៃទី ១៣ កក្កដា ឆ្នាំ ២០២០ នេះ ជាមួយចម្លើយវិជ្ជមានសម្រាប់ City ពោលគឺអនុញ្ញាតឲ្យក្លឹបអាចចូលលេងជាធម្មតាវិញ។
បែបនេះមានន័យថាលំដាប់ពិន្ទុ ៧២ ពិន្ទុរបស់ City នៅតារាង PL អាចធានាបាននៅកៅអីលេង UCL រដូវកាល ២០១៩/២០ បានហើយ ខណៈក្រុម Chelsea/Leicester និង Man Utd ត្រូវប្រជែងគ្នា ដណ្តើមកៅអីយកលេខ ៣ និងលេខ ៤ ជាចាំបាច់ដើម្បីមានឱកាសចូលរួមពានរង្វាន់ Champions League៕
ប្រភព៖ Manchester City