លោក Setien អ្នកចាត់ការក្រុម FC Barcelona នៅតែមានទំនុកចិត្តថាកូនក្រុមរបស់ខ្លួន នៅមានឱកាសឈ្នះពានរង្វាន់ La Liga ដដែលនារដូវកាលនេះ។
បើទោះជាបច្ចុប្បន្ននេះ ក្រុម Barcelona ចាញ់ពិន្ទុក្រុម Real Madrid ចំនួន៣ពិន្ទុមែន ប៉ុន្តែវាមិនបានធ្វើឱ្យលោក Setien អស់សង្ឃឹមនោះទេ។ ជាក់ស្ដែងការប្រកួតនៅសល់៤ប្រកួតទៀតទើបចប់រដូវកាល វាជាឱកាសមួយសម្រាប់ក្រុមអ្នកមានបុណ្យបន្ដក្ដីសង្ឃឹមទៀតថាពួកគេអាចឈ្នះពាន La Liga បាន។
មុនប្រកួតទល់ក្រុម Espanyol នៅម៉ោង៣រំលងអាធ្រាត្រនេះ លោក Setien បានបញ្ជាក់ថា៖ “ច្បាស់ណាស់យើងអាចឈ្នះ La Liga បាន។ វាមិនងាយស្រួលទេ ប៉ុន្តែអ្នកត្រូវមានក្ដីសង្ឃឹមរហូតដល់ថ្ងៃចុងក្រោយ។ យើងត្រូវគិតពីខ្លួនឯង និងឈ្នះការប្រកួតនៅសល់ទាំងអស់”៕ប្រភព Marca