Mohamed Salah ដែលបានចូលរួមចំណែករកគ្រាប់បាល់យក ៣ ពិន្ទុឲ្យ Liverpool កាលពីយប់មិញ បានបង្ហាញអារម្មណ៍រីករាយជាខ្លាំងក្រោយចប់ការប្រកួត បន្ទាប់ពីបានដាក់សម្ពាធបន្ថែមទៀតទៅលើ Man City ដែលជាក្រុមឈរលេខ ២ ក្នុងតារាង។
ភាគរយច្រើនគឺហង្សនឹងលើកពាន PL រដូវកាល ១៩/២០ គ្រាន់តែត្រូវការពេលវេលា ប៉ុន្តែបើគិតគម្លាតពិន្ទុនិងសមាមាត្រចំនួនប្រកួតសេសសល់ គឺ Liverpool នឹងក្លាយជាក្រុមឈ្នះជើងឯក ប្រសិនណា Man City មិនអាចយកឈ្នះទៅលើ Chelsea នៅប្រកួតយប់នេះបាន។
Salah បាននិយាយប្រាប់ Sky Sports ថា៖ “ខ្ញុំមានអារម្មណ៍ថាអស្ចារ្យណាស់ ដោយចាប់តាំងពីមកទីនេះ ខ្ញុំនិយាយហើយថាខ្ញុំចង់ឈ្នះ Premier League ជាមួយក្រុម ដោយពួកយើងខកខានឈ្នះពាននេះយូរណាស់មកហើយ ហើយពេលនេះជាពេលវេលាដ៏សក្តិសមមួយ”។
ខ្សែប្រយុទ្ធអេហ្សីបបន្ថែម៖ “ឆ្នាំទៅយើងមានឱកាសនឹងឈ្នះដែរ តែ Man City គេធ្វើបានល្អខ្លាំង អ៊ីចឹងពួកគេសក្តិសមនឹងទទួលបានវា តែឆ្នាំនេះជាពេលវេលារបស់យើងហើយ”៕ ប្រភព៖ Sportskeeda