Nicolas Anelka ជាអតីតកីឡាករជើងចាស់ធ្លាប់លេងឲ្យ Chelsea/Arsenal និងក្លឹបជាច្រើនទៀតចន្លោះឆ្នាំ ១៩៩៦ ដល់ ២០០៥ ថ្មីៗនេះបានបង្ហាញការយល់ឃើញ ដល់ឈ្មោះអ្នកចាត់ការមួយរូបដែលលោកគិតថាល្អបំផុតក្នុងសម័យកាលនាមជាកីឡាកររបស់ខ្លួន។
អតីតកីឡាករបារាំងធ្លាប់បានស្ថិតក្រោមការដឹកនាំពីសំណាក់គ្រូកំពូលជាច្រើនដូចជា Carlo Ancelotti, Vicente Del Bosque, Guss Hiddink, Luiz Felipe Scolari, Arsene Wenger និង Kevin Keegan ជាដើម។
យ៉ាងណាមិញ Anelka បែរជានិយាយដល់ឈ្មោះគ្រូសំខាន់ ២ រូបគត់ នោះគឺលោកប្រាប់ថា៖ “សម្រាប់ខ្ញុំ ខ្ញុំគិតដល់អត្តចរិត និងការយល់ដឹងរបស់ខ្ញុំជាមួយគ្រូបង្វឹក និងការដែលគាត់ប្រើប្រាស់ខ្ញុំនៅលើទីលាន ហើយជាមួយចំណុចទាំងនេះខ្ញុំគិតថាគឺជា Big Sam [Sam Allardyce] និង Arsene Wenger ដោយពួកគេដឹងច្បាស់ពីគុណភាពរបស់ខ្ញុំនិងការប្រើប្រាស់ខ្ញុំឲ្យបានល្អបំផុត”។
បញ្ជាក់ថា ស្ថិតនៅវ័យ ៤១ ឆ្នាំ បច្ចុប្បន្ន Anelka កំពុងដើរតួជាគ្រូនៅថ្នាលយុវជនឲ្យក្លឹប Lille នៅឯប្រទេសបារាំង៕ ប្រភព៖ Metro