លោក Javier Tebas ប្រធាន La Liga បានអះអាងថាប្រសិនបើក្រុម Real Madrid ឬ Barcelona លើកពានរដូវកាលនេះ នោះពួកគេអាចលើកពានក្នុងកីឡដ្ឋានដោយមានអ្នកគាំទ្រចូលរួមអបអរបាន។ការប្រកួត La Liga បានចាប់ផ្ដើមដំណើរការវិញហើយកាលពីយប់មិញនេះ ដោយប្រកួតដំបូងគឺ Sevilla ប៉ះ Real Betis ។ ការប្រកួតបើកឆាកនៅយប់មិញ ឃើញថាដំណើរការបានល្អ ដោយក្រុមទាំងសងខាងអាចលេងបាន ដោយគ្មានអ្នកគាំទ្រ និងប្រព្រឹត្តិទៅដោយរលូន។
លោក Javier Tebas បានអបអរចំពោះការត្រលប់មកវិញរបស់លីគ La Liga នេះ។ លោកក៏បានបង្ហើបទៀតថានៅពេលខាងមុខ អ្នកគាំទ្រអាចនឹងចូលទស្សនាបានវិញហើយ។ ដោយឡែកនៅរដូវកាលនេះ បើសិនជាក្រុម Real Madrid ឬ Barcelona លើកពាន នោះពួកគេអាចធ្វើកម្មវិធីអបអរពាននៅកីឡដ្ឋានរបស់ខ្លួនបាន ដោយមានអ្នកគាំទ្រចូលរួម។ ពួកគេ អាចនឹងនឹងមានអ្នកគាំទ្រប្រមាណ១០ទៅ១៥%៕