ដំណឹងផ្លូវការបានចុះផ្សាយថា ក្លឹបយក្ស Paris Saint-Germain បានសម្រេចព្រមព្រៀងលើការចំណាយនូវទឹកប្រាក់ ៥០ លានអឺរ៉ូ ដើម្បីផ្តាច់និស្ស័យរបស់ Mauro Icardi ពីក្លឹប Inter Milan ហើយ។
នារដូវកាល ២០១៩/២០ នៅលក្ខខណ្ឌខ្ចីជើង អមសិទ្ធអាចទិញផ្តាច់ជាមួយក្លឹបបារាំង កីឡាករអាហ្សង់ទីនរកបាន ២០ គ្រាប់និង Assist ៤ លើក នៅ ៣១ ប្រកួតសរុបឲ្យក្លឹប។
ជោគជ័យនេះ Icardi អាចថាធ្វើបានល្អ ត្រឹមរដូវកាលដំបូង មិនចាញ់ខ្សែប្រយុទ្ធឯទៀតដូចជា Neymar, Di Maria ឬ Cavani ដែលជាកីឡាករពេញឈ្មោះនោះទេ។
ដំណឹងនេះបានធ្វើឲ្យភរិយានិងជាអ្នករត់ការ អ្នកនាង Wanda Nara បានបង្ហាញសារសាទរលើ Twitter បែបនេះថា៖ “រីករាយដែលនាំឲ្យក្តីស្រមៃរបស់អ្នកក្លាយជាការពិត ឥឡូវនេះពេលខាងមុខយើងមានក្តីស្រមៃផ្សេងទៀត អរគុណ PSG ជាមួយគ្នាយើងនឹងអាចសម្រេចវាបាន”៕
ប្រភព៖ Sempreinter