តាមរបាយការណ៍ពី Daily Mailរបស់អង់គ្លេសបានចុះផ្សាយ ក្លឹបមេឃខៀវ Manchester City បានដាក់សំណើក្នុងការផ្តល់ឱកាសឲ្យកីឡាករជើងចាស់ Vincent Kompany ត្រលប់មកចូលរួមជាមួយក្លឹបវិញ ប៉ុន្តែត្រូវបានសាមីខ្លួនច្រានចោលមិនព្រមព្រៀងលើសំណើមួយនេះ។
Kompany ជាអតីតខ្សែការពារកាន់ឆ្នាំមួយរូបនៅ City ដែលធ្លាប់លេងឲ្យ City អស់រយៈពេល ១១ ឆ្នាំ មុនប្រកាសចាកចេញក្រោយចប់កុងត្រាកាលពីរដូវក្តៅឆ្នាំ ២០១៩។ ជម្រើសរបស់ Kompany ពេលនេះ គឺចង់លេងនៅក្លឹបបច្ចុប្បន្ន Anderlecht ក្នុងប្រទេសកំណើតបែលហ្សិកដដែល។
នារដូវកាល ២០១៩/២០ ខ្សែការពារបែលហ្សិកបង្ហាញខ្លួន ១៨ ប្រកួត រកបាន ១ គ្រាប់និង Assist ១ លើកឲ្យក្លឹប៕ ប្រភព៖ Goal