ការប្រកួត La Liga នឹងបើកដំណើរការឡើងវិញនៅថ្ងៃទី១២ខែក្រោយនេះហើយ ដោយប្រកួតដំបូងគឺក្រុម Sevilla ប៉ះជាមួយក្រុម Real Betis ។
បើតាមការចុះផ្សាយរបស់វិទ្យុនៅអេស្ប៉ាញ បានបញ្ជាក់ថារដ្ឋាភិបាលអេស្ប៉ាញបានបើកភ្លើងខៀវឱ្យមានការប្រកួតឡើងវិញ ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌសុវត្ថិភាព និងត្រូវតាមដានកីឡាករជាប្រចាំ។ ជាពិសេសនោះគឺលេងមិនឱ្យមានអ្នកគាំទ្រចូលទស្សនាបាននោះទេ។ ដោយបច្ចុប្បន្ននេះ ក្លឹបទាំងអស់ក៏បានប្រមូលផ្ដុំហ្វឹកហាត់រួចរាល់ហើយដែរ នឹងអាចចូលលេងបានវិញក្នុងពេលឆាប់ៗខាងមុខ។
ដោយការប្រកួត La Liga ដើម្បីបញ្ចប់រដូវកាលនេះ នឹងត្រូវធ្វើឡើងនៅថ្ងៃទី១២ខែមិថុនាឆ្នាំ២០២០។ ការប្រកួតទាំងអស់ នឹងដំណើរការដោយយកគំរូតាមការប្រកួតរបស់ Bundesliga របស់អាល្លឺម៉ង់៕ប្រភព Dailymail