លោក Jose Mourinho បានបញ្ជាក់ថាក្នុងអាជីពជាអ្នកដឹកនាំក្រុមលោកយំសោកស្ដាយខ្លាំងតែម្ដងប៉ុណ្ណោះ គឺការដឹកនាំក្រុម Real Madrid ចាញ់ Bayern Munich នៅឆ្នាំ១០១២។
ក្រុម Bayern Munich បានយកឈ្នះលើក្រុម Real Madrid ដោយការទាត់បាល់ប៉េណាល់ទីនៅឆ្នាំនោះ ធ្វើឱ្យពួកគេអាចឡើងទៅវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ UEFA Champions League បាន។ ការប្រកួតនោះដែរ ត្រូវបានលោក Jose Mourinho ចង់ចាំជានិច្ច ព្រោះថាមានកីឡាករឆ្នើមរបស់លោក៣នាក់ ទាត់បាល់ប៉េណាល់ទីមិនចូល។
លោក Jose បាននិយាយថា៖ “អកុសល ប្រកួតនោះ Ronaldo , Kaka និង Ramos សុទ្ធតែខកខានឱកាសសំខាន់។ ពួកគេជាកីឡាករកំពូលក្នុងវិស័យបាល់ទាត់ ប៉ុន្តែពួកគេក៏នៅតែជាមនុស្សដែរ គង់មានថ្ងៃធ្វើមិនបានល្អ។ យប់នោះហើយ ជាយប់ដែលខ្ញុំយំតែម្ដងគត់ក្នុងអាជីពដឹកនាំក្រុមរបស់ខ្ញុំ។ ខ្ញុំចង់ចាំវាច្បាស់ណាស់។ ពេលត្រលប់ទៅផ្ទះវិញ ខ្ញុំបានឈប់ឡានយំនៅមុខផ្ទះ… វាពិបាកទទួលយកណាស់ ព្រោះវាជារដូវកាលល្អបំផុតរបស់យើង”៕ប្រភព Goal