តាមរបាយការណ៍ពីសារព័ត៌មាន Marca បានចុះផ្សាយថា ក្លឹប Real Madrid បានដាក់ឆន្ទៈរួចជាស្រេច លើទីផ្សារដោះដូរដោយនៅឆ្នាំ ២០២០ នេះ នឹងនាំយក Erling Haaland ហើយនៅឆ្នាំបន្ទាប់ ២០២១ នឹងយក Kylian Mbappe ឲ្យបាន។
មូលហេតុដែលឆ្នាំនេះ មិនទាន់ដល់វេន Mbappe ក៏ដោយសារតែកត្តាផ្នែកហិរញ្ញវត្ថុដែលគ្រប់ក្លឹបទាំងអស់បានរងភាពញាំញីជាខ្លាំងដោយសារវីរុសកូរ៉ូណា។
តាមប្រភពបានឲ្យដឹងថា Haaland នឹងត្រូវយកមកជំនួយជាចាំបាច់នៅប្រព័ន្ធប្រយុទ្ធកណ្តាល ដែលជំនាញរបស់គេគឺការរកគ្រាប់បាល់។ រីឯ Mbappe នៅប្រយុទ្ធអាចលេងតំណែងមួយណាក៏បាន បែបនេះមិនជាបញ្ហាបារម្ភការជាន់ Role គ្នានោះឡើយ។
បញ្ជាក់ថាទំហំចំណាយលើ Haaland ដែល Dortmund ទើបយកបាន គឺ Real អាចនឹងចាយខ្ទង់ ៧៥ លានអឺរ៉ូ រីឯ Mbappe អាចដល់ខ្ទង់ ២០០ លានអឺរ៉ូ ស៊ីសងលើតម្លៃហាងឆេងជាក់ស្តែងក្រោយចប់កូរ៉ូណា៕
ប្រភព៖ AF