តាមការបញ្ជាក់ពីអ្នកសារព័ត៌មានល្បីឈ្មោះរបស់អេស្ប៉ាញគឺលោក Guillem Balague បាននិយាយថាមានតែក្លឹប Leicester City មួយប៉ុណ្ណោះ ដែលចាប់អារម្មណ៍ចង់ចុះហត្ថលេខានាំយកពេញថ្លៃ Philippe Coutinho ពីក្លឹប Barcelona។
បច្ចុប្បន្នខ្សែប្រយុទ្ធស្លាបសញ្ជាតិប្រេស៊ីល កំពុងរួមជើងនៅ Bayern Munich ក្នុងលក្ខខណ្ឌខ្ចីជើងដែលត្រូវផុតកុងត្រានាពេលខាងមុខនេះ ហើយដំណឹងចុងក្រោយក៏ល្ហិចល្ហៀងថាមានក្លឹប Chelsea ចង់ខ្ចីជើង ព្រមចេញថ្លៃពលកម្មពេញឲ្យ Coutinho ផងដែរ ប៉ុន្តែរឿងទិញយកផ្តាច់ទើបតែលេចឈ្មោះក្លឹបកញ្រ្ជោងខៀវនេះមួយគត់។
ប្រភពបានសង្កត់ធ្ងន់នោះក៏ដោយសារមានការសម្រេចចិត្តដោយលោក Brenden Rodgers ដែលលោកជាអតីតអ្នកចាត់ការនៅហង្សក្រហម និងជាអ្នកដែលបើកផ្លូវនាំយក Coutinho មកចូលរួមនៅ Anfield នាពេលនោះ។
លោក Balague បាននិយាយចំៗថា៖ “មានតែក្លឹប Leicester មួយទេ ដែលបង្ហាញការចាប់អារម្មណ៍ចង់បាន Coutinho ហើយខ្ញុំក៏ដឹងច្បាស់ថាសាច់ញាតិរបស់គេកំពុងសម្លឹងចង់នាំរូបគេមក Premier League តាមដែលអាចទៅរួចដូចគ្នា”៕
ប្រភព៖ Sportsmole