ការរីករាលដាលនៃវីរុសកូរ៉ូណា (COVID-19) បានធ្វើឲ្យវិស័យនានាក្នុងពិភពលោកជួបការលំបាកពិសេសវិស័យកីឡាបាល់ទាត់ដែលធ្វើឲ្យក្លិបមួយចំនួនទប់ទល់នឹងការចំណាយមិនបានហើយដល់ថ្នាក់សុំកាត់ប្រាក់ឈ្នួលកីឡាករមួយចំនួនទ្រទ្រង់ការចំណាយផ្សេងៗអំឡុងគ្មានសកម្មភាពប្រកួត។
កាលពីថ្មីៗនេះក្លិប Ho Chi Minh City FC លេងក្នុងលីគកំពូលវៀតណាម V-League បានកាត់ប្រាក់ឈ្នួលបុគ្គលិក ហើយទាំង កីឡាករ គ្រូបង្វឹកនិងបុគ្គឡិកនានាបានយល់ព្រមធ្វើតាមសំណើនេះ។ លោក Nguyen Huu Thangប្រធានក្លិប HCMC បានបញ្ជាក់ថា ការកាត់ប្រាក់ឈ្នួលនេះមិនត្រឹមតែកីឡាករនោះទេ សូម្បីតែគ្រូបង្វឹក គ្រូជំនួយនិងបុគ្គលិកផ្សេងទៀតក៏កាត់ដែរ ប៉ុន្តែគណៈគ្រប់គ្រងក៏ជួយជ្រោមជ្រែងឲ្យពួកគេបានទទួលចំណូលសមរម្យដែរ។
លោក Huu Tang បាននិយាយថាក្លិបបានបរិច្ចាគលុយ៤០០លានដុង ទៅកាន់គណៈកម្មធិការក្រុងហូជីមិញ(Ho Chi Minh City People’s Committee)ដើម្បីជួយទប់ស្កាត់ការឆ្លងរីករាលដាលនៃវីរុស COVID-19៕