ខ្សែប្រយុទ្ធIghalo ត្រូវក្លឹប Shanghai Shenhua តំឡើងប្រាក់ឈ្នួលដល់៤សែនផោនក្នុង១សប្ដាហ៍ ក្រោយពីក្លឹប Manchester United កំពុងចង់ទិញយកដាច់។ក្រុមបិសាចក្រហមបានខ្ចីជើងកីឡាករនីហ្សេរីយ៉ាខាងលើនេះពីក្រុម Shanghai Shenhua កាលពីខែមករា ដោយមានកុងត្រាខ្ចីជើងដល់ចប់រដូវកាលនេះ។ ក្រោយពីឃើញលេងល្អ ក្រុមរបស់លោក Ole ចង់ទិញយកដាច់តែម្ដងពេលរដូវកាលដោះដូរកីឡាករបើក ក្នុងតម្លៃខ្លួន១៥លានផោន។ ក្រោយពីឃើញបិសាចក្រហមចង់បាននេះហើយ ក្រុម Shanghai Shenhua របស់ចិន បានចងជើងកីឡាករខ្លួន ដោយតំឡើងប្រាក់ឈ្នួលដល់៤សែនផោនឯណោះក្នុង១សប្ដាហ៍។
Ighalo ជាកីឡាករដែលអ្នកគាំទ្របិសាចក្រហមពេញចិត្តខ្លាំង ក្រោយពីរកគ្រាប់បាល់ជួយក្រុមបានជាបន្ដបន្ទាប់។ រូបគេទើបចូលលេងឱ្យ Man Utd បាន៨ប្រកួតប៉ុណ្ណោះ និងរកគ្រាប់បាល់បាន៤គ្រាប់ បញ្ជូនបាល់ឱ្យមិត្តរួមក្រុមបាន១គ្រាប់៕