Marco Asensio បានប្រើប្រាស់ភាពបុិនប្រសព្វរបស់ខ្លួននៅលើហ្គេម FIFA 20 ដោយយកឈ្នះគូប្រជែងធំៗជាច្រើន ជាមួយការពាំនាំប្រាក់រង្វាន់ជិត ៣០ មុឺនដុល្លារចូលរួមក្នុងមូលនិធិប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-១៩។
នៅវគ្គមួយពេលប៉ះ Granada ជម្រើស ១១រូបដំបូងរបស់ Marco Asensio សម្រាប់ហ្គេម FIFA 20 គឺខ្សែបម្រើរូបនេះរើសយកដូចតទៅ៖ Thibaut Courtois; Dani Carvajal, Raphael Varane, Sergio Ramos, Ferland Mendy; Casemiro, Toni Kroos, Luka Modric; Marco Asensio, Eden Hazard and Gareth Bale។
ជារឿងគួរឲ្យចាប់អារម្មណ៍មួយដែល Asensio ហាក់ពេញចិត្តលើ Ferland Mendy ជាជាង Marcelo នៅខ្សែការពារស្លាបឆ្វេង និង Hazard ជាមួយ Bale នៅតំបន់ប្រយុទ្ធជាជាងការរើសយក Benzema៕
ប្រភព៖ Marca