Ismaila Sarr បានបដិសេធមិនព្រមផ្លាស់ទៅលេងនៅក្លឹប FC Barcelona ព្រោះរូបគេមិនចង់ទៅអង្គុយកៅអីបម្រុងនោះទេ។កាលពីឆ្នាំ២០១៧កន្លងទៅ ក្លឹប FC Barcelona បានដេញថ្លៃយក Sarr ពីក្រុម Rennes កាលគ្រានោះ។ កីឡាករសេណេហ្គាល់បានអះអាងថានៅឆ្នាំ២០១៧នោះ ក្រុមអ្នកមានបុណ្យ Barcelona ក៏បានទាក់ទងយករូបគេទៅលេងដែរ ប៉ុន្តែមិនមែនជាជម្រើសដំបូងនោះទេ។ ដូច្នេះហើយ ទើបរូបគេបដិសេធ ព្រោះមិនចង់ទៅអង្គុយកៅអីបម្រុង។
រំលឹកថាបច្ចុប្បន្ននេះ កីឡាករវ័យ២២ឆ្នាំខាងលើ កំពុងលេងនៅក្លឹប Watford ហើយក៏បង្ហាញទម្រង់លេងល្អ គួរឱ្យចាប់អារម្មណ៍ផងដែរ។ រូបគេត្រូវបានគេស្គាល់ច្រើន នៅពេលរកគ្រាប់បាល់បាន យកឈ្នះលើក្រុម Liverpool ៣-០ កាលពីពេលកន្លងទៅ៕
ប្រភព៖ DailyMail