Luis Suarez ដែលមិនអាចចូលរួមការប្រកួតទល់ក្លឹប Real Madrid នាចុងសប្ដាហ៍នេះ បាននិយាយពីស្ថានភាពខ្លះៗរបស់ Lionel Messi ទាក់ទិននឹងថេរវេលាលេងរបស់កីឡាករអាហ្សង់ទីននៅថ្ងៃខាងមុខជាមួយក្លឹប។
មិត្តរួមក្រុមរបស់ M10 សញ្ជាតិអ៊ុយរុយហ្គាយបាននិយាយថា Messi នឹងបន្តឈរជើងនៅក្លឹបដល់រូបគេលេងលែងកើត ដរាបណាបើក្លឹបនៅតែបន្តស្វះស្វែងក្នុងការបង្កើតប្រព័ន្ធលេងដែលមានភាពប្រកួតប្រជែងមួយ។
ប្រាប់សារព័ត៌មាន RAC1 ខ្សែប្រយុទ្ធជួរមុខ Suarez និយាយថា៖ “Messi គាត់រីករាយណាស់ក្នុងការនៅជាមួយក្លឹប ពោលដូចជាផ្ទះរបស់គាត់អ៊ីចឹង ដោយវាសំខាន់លើក្លឹបទេ ប្រសិនក្លឹបអាចកសាងនៅក្រុមដែលមានការប្រកួតប្រជែងមួយ នោះ Messi នឹងឈរជើងពេញមួយជីវិតរបស់គាត់ក៏ថាបាន”។
លោកបន្តថា៖ “Messi គាត់បាននិយាយអ៊ីចឹងដោយខ្លួនឯង ដោយវាធម្មតាទេដែលក្លឹបត្រូវធ្វើ ប្រសិនចង់បានកីឡាករល្អដាច់គេក្នុងលោក ក្នុងប្រវត្តិសាស្រ្តរបស់ក្លឹបបន្តនៅកម្រិតបែបនេះជាមួយ Barcelona ដូច្នោះហើយខ្ញុំសង្ឃឹមថាគាត់នឹងបន្តនៅជាមួយពួកយើង”៕
ប្រភព៖ Marca