Liverpool បានយកឈ្នះលើ West Ham នៅឯកីឡដ្ឋាន Anfield កាលពីយប់មិញក្នុងលទ្ធផល ៣-២ ដែលជ័យជម្នះនេះបានរុញឲ្យក្រុមរបស់លោក Jurgen Klopp ឈោងបានកំណត់ត្រាសំខាន់ៗមួយចំនួន។
នោះគឺ Liverpool កំពុងមានលំដាប់ពិន្ទុច្រើនបំផុតដែលតាមស្មើពិន្ទុកាល Man Utd លើកពាននារដូវកាល ១៩៩៨-៩៩ បាត់ទៅហើយ ដោយមាន ៧៩ ពិន្ទុនាបញ្ចប់រដូវកាល (ខណៈ Liverpool ត្រឹមជុំទី ២៧)។ បន្ថែមពីនេះគឺការយកឈ្នះប្រកួតក្នុងលីគបានច្រើនបំផុតនារដូវកាលទោល ដែលតាមស្មើកំណត់ត្រារបស់ Arsenal រដូវកាល ២០០៣-០៤ ឈ្នះ ២៦ លើក។
គួររំឭកថាមានកំណត់ត្រាដ៏អស្ចារ្យមួយផ្សេងទៀតដែល Liverpool កំពុងសម្លឹងនឹងធ្វើឲ្យបាន នោះគឺការលើកពានរង្វាន់ Premier League ពណ៌មាស ដែលតំណាងឲ្យក្រុមមិនស្គាល់បរាជ័យ (រាប់តែឈ្នះនិងស្មើ) ដែលធ្លាប់ត្រូវបាន Arsenal ធ្វើបានកាលពីរដូវកាល ២០០៣-០៤ ម្តងគត់ ក្រោយឈ្នះ ២៦ ស្មើ ១២៕ ប្រភព៖ AF