លោក Pep Guardiola បានឆ្លើយតបទាំងមិនស្ទាក់ស្ទើរទៅកាន់ការនិយាយរបស់លោក Josep Maria Bartomeu ពាក់ព័ន្ធនឹងករណីដែល UEFA បានកាត់ឈ្មោះ Man City ចេញពីការប្រកួត Champions League ចំនួន ២ រដូវកាល។
កន្លងទៅ Bartomeu បាននិយាយថា៖ “ខ្ញុំចង់អរគុណដល់ UEFA សម្រាប់ច្បាប់ FFP ដែលពួកគេធ្វើបានយ៉ាងល្អនៅប៉ុន្មានឆ្នាំមកនេះ ដោយយើងគាំទ្រចំណាត់ការរបស់ UEFA ជាខ្លាំង”។
ឆ្លើយត្រលប់មកវិញលោក Pep ដែលជាអតីតគ្រូចាស់មួយរូបនៅ Barca បាននិយាយថា៖ “ប្រសិនពួកគេរីករាយនឹងការព្យួរឈ្មោះនេះ ខ្ញុំនិយាយទៅកាន់ប្រធានក្លឹប Barcelona អ៊ីចឹងចាំមើលយើងធ្វើការតវ៉ាសិន”។
លោកបន្ថែម៖ “មនុស្សនៅ City ទាំងអស់ជឿជាក់ច្បាស់លើអ្វីដែលយើងបានសម្រេចកន្លងមក ដូច្នេះហើយវាជាអ្វីដែលយើងត្រូវតែធ្វើ យើងនឹងបើកការតវ៉ា តែសុំ Barcelona កុំសូវបានសម្តីខ្លាំងពេក”៕
ប្រភព៖ AF