ក្រុម Real Madrid លេងបានត្រឹមស្មើក្រុមបាតតារាង Celta Vigo ក្នុងលទ្ធផល ២-២ ប៉ុណ្ណោះ នាការប្រកួត La Liga នៅយប់មិញនេះ។
ក្រុម Celta Vigo ធ្វើបានយ៉ាងល្អ ដោយបើកការនាំមុខមុននៅនាទី៧ ដោយ Smolov ។ គ្រាប់បាល់តាមស្មើរបស់ក្រុម Real Madrid វិញ ធ្វើបានដោយ Toni Kroos នៅនាទី៥២ មុនពេល Ramos ថែមបានគ្រាប់បាល់នាំមុខម្ដងវិញនៅនាទី៦៥។ ជិតចប់ការប្រកួតទៅហើយ នាទី៨៥ កីឡាករ Mina ក៏រកបានគ្រាប់បាល់តាមស្មើឱ្យក្រុម Celta Vigo វិញទៀត។ ចប់ការប្រកួត ក្រុមទាំងពីស្មើគ្នា ២-២។
តាមលទ្ធផលនេះ ក្រុម Real Madrid នៅបន្ដឈរកំពូលតារាង La Liga ដដែល ប៉ុន្តែបន្ថយគម្លាតនាំមុខពិន្ទុក្រុម Barcelona ត្រឹម១ពិន្ទុប៉ុណ្ណោះ ឆ្លងកាត់ការប្រកួត២៤ប្រកួតមកនេះ៕ប្រភព៖ Dailymail