ក្នុងកិច្ចសម្ភាសន៍កាលពីពេលថ្មីៗនេះ Ronaldo Nazario ដែលជាវីរបុរសជើងចាស់មួយរូបរបស់ប្រេស៊ីលនិងបណ្តាក្លឹបយក្សតំបន់អឺរ៉ុប បានកកាយដល់ដើមចមនៃហេតុផលដែលខ្លួនសម្រេចចិត្តបោះបង់ Barcelona ហើយផ្លាស់មកចូលរួមនៅ Real Madrid។
នៅឆ្នាំ ១៩៩៦ Barcelona បានទិញ Ronaldo ពី PSV នៅតម្លៃខ្លួន ១៥ លានអឺរ៉ូ លុះមួយឆ្នាំក្រោយមកក៏ផ្លាស់ទៅ Inter Milan នៅតម្លៃ ២៨ លានអឺរ៉ូ តែដល់ឆ្នាំ ២០០២ ស្រាប់តែ Los Blancos ចរចាទិញយកជោគជ័យនៅតម្លៃខ្លួន ៤៥ លានអឺរ៉ូ។
បុរសវ័យ ៤៣ ឆ្នាំរូបនេះនិយាយថា៖ “ខ្ញុំគិតថាចង់បន្តកុងត្រាជាមួយ Barcelona ពេលបញ្ចប់រដូវកាល ១៩៩៦-៩៧ តែ ៥ ថ្ងៃក្រោយពួកគេស្រាប់តែប្រាប់ខ្ញុំថាមិនអាចបន្តកុងត្រាបានទេ ពោលគឺខ្ញុំមិនដែលគិតថាចង់ចាកចេញទេ តែបើក្លឹបមិនឲ្យតម្លៃខ្ញុំហើយ គឺមានតែសម្រេចចិត្តបែបហ្នឹង”។
លោកបន្ត៖ “ខ្ញុំទៅចូលរួមនៅ Madrid ព្រោះខ្ញុំចង់លេងនៅទីនោះ វាជាក្តីស្រមៃរបស់ខ្ញុំ ដែលធ្លាប់គិតថានឹងខិតខំខ្លាំងហើយថ្ងៃណាមួយវាអាចកើតឡើង”៕
ប្រភព៖ FoxSportAsia