តាមរបាយការណ៍ចុងក្រោយពីសារព័ត៌មាន Mail បានឲ្យដឹងថា Barcelona កំពុងស្ថិតក្នុងការចរចាយ៉ាងតក់ក្រហល់មួយរវាងភាគីខាងក្លឹប Valencia លើការនាំយកខ្សែប្រយុទ្ធ Rodrigo មកចូលរួមនៅ Camp Nou ដើម្បីជំនួសការខកខានរបស់ Luis Suarez ដែលរងរបួសរយៈពេលយូរ។
កន្លងទៅក្រុមឈ្នះជើងឯក LaLiga ធ្លាប់ល្ហិចល្ហៀងថាចង់យក Aubameyang ប៉ុន្តែទំនងជាបរាជ័យ ព្រោះកាំភ្លើងធំទារតម្លៃខ្លួនខ្ពស់យ៉ាងទាប ៥០ លាន ផោនឯណោះសម្រាប់កីឡាករវ័យ ៣០ ឆ្នាំរបស់ពួកគេ។
គួរបញ្ជាក់ថាអតីតយុវជននៅ R.Madrid [Rodrygo] រកបាន ៨ គ្រាប់នៅការបង្ហាញខ្លួន ២១ លើក។ បន្ថែមពីនេះចំពោះការចរចាលើ Rodrygo អាចនឹងពាក់ព័ន្ធការចង់បាន Nelson Semedo របស់ Valencia ថែមមួយទៀត បែបនេះក៏ទំនងនឹងមានការដោះដូរនៅលក្ខខណ្ឌណាមួយតាមដែលអាចទៅរួចផងដែរ៕ ប្រភព៖ AF