បន្ទាប់ពីការវិលត្រលប់ចូលក្រុមរបស់ Zlatan Ibrahimovic ភាពលេចធ្លោរបស់ Krzyztof Piatek ក៏មិនផុសខ្លាំងទៀតនោះដែរ ញាំងឲ្យកីឡាករសញ្ជាតិប៉ូឡូញកំពុងខ្វាត់ខ្វែងរកផ្លូវចាកចេញ ឆ្លើយតបនឹងកត្តាអាយុរបស់គេក៏មិនទាន់ជាក្រាស់ក្រែលផងនោះ។
បច្ចុប្បន្នមានក្លឹប ២ ដែលកំពុងសម្លឹងចង់បាន Piatek ដោយរួមមាន PSG និង Manchester United។ ចំពោះតម្លៃខ្លួនមិនទាន់ត្រូវបានបង្ហើបនៅឡើយ តែភាគរយច្រើនការចរចាចង់សម្រេចឲ្យបានត្រឹមខែមករា ឆ្នាំ ២០២០។
សម្រាប់ United គឺត្រូវការប្រព័ន្ធប្រយុទ្ធថ្មីជាចាំបាច់ ព្រោះបន្ទាប់ពីការចាកចេញរបស់ Romelu Lukaku ទៅ ហាក់ពឹងផ្អែកខ្លាំងតែលើ Marcus Rashford មួយគត់ ជាអ្នកបញ្ចប់ទី។
ចំណែកឯ PSG ក្រោយល្ហិចល្ហៀងថា Edinson Cavani ចង់ទៅ ក៏ប្រញាប់ស្វែងរកកង់ស្រគួរ ហើយ Piatek គឺជាគោលដៅសក្តិសមបំផុតមួយ៕ ប្រភព៖ Goal