ជាលើកទី ១ ក្នុងអាជីពរបស់កីឡាករ Sadio Mane ដែលបានកាន់ពានរង្វាន់ CAF នាមជាកីឡាករអាហ្រ្វិកល្អដាច់គេ ខណៈដែលឆ្នាំទៅធ្លាប់ធ្លាក់ដល់ដៃ Mohamed Salah និង Riyad Mahrez។
Mane បានផ្តួលបេក្ខភាពសំខាន់ៗទាំងពីររូបខាងលើ បន្ទាប់ពីរូបគេធ្វើបានល្អខ្លាំងនារដូវកាលចាស់ ២០១៨/១៩ ជួយឲ្យក្រុមឈ្នះពាន UEFA Champions League ហើយនារដូវកាល ២០១៩/២០ ក៏បង្ហាញទម្រង់លេងបានយ៉ាងល្អថែមទៀត។
ដោយកាលពី ៣ ឆ្នាំជាប់ៗគ្នាកន្លងទៅ គឺ Mane បានត្រឹមឈរ Top 3 ពោលឆ្នាំ ២០១៧/១៨ ឈរលេខ ២ បន្តពី Salah និង ២០១៦ ឈរលេខ ៣ ជួនពេលដែល Mahrez ឈ្នះពានរង្វាន់នៅពេលនោះ៕ ប្រភព៖ BeSoccer