តាមរបាយការណ៍ពី Le 10 Sport បានចុះផ្សាយថាក្លឹប PSG បាននឹងកំពុងទាក់ទងទៅកាន់លោក Massmiliano Allegri ដើម្បីត្រៀមចូលជំនួសតំណែងគ្រូដឹកនាំបច្ចុប្បន្ន Thomas Tuchel។
Tuchel បានធ្វើឲ្យអនាគតរបស់លោកមានភាពមិនប្រាកដប្រជា ក្រោយដឹកនាំផ្នែកនៃការប្រកួតខ្លះមិនសូវជាបានល្អ ញាំងឲ្យក្រុមប្រឹក្សាភិបាលរបស់ក្លឹបកាន់តែពុះកញ្រ្ជោលក្នុងការសម្រេចចិត្តជុំវិញកៅអីអ្នកចាត់ការថ្មី។
កុងត្រារបស់ Tuchel ត្រូវផុតនៅឆ្នាំ ២០២១ ឯណោះ ហើយបេក្ខភាពបច្ចុប្បន្នពីររូបមានទាំងលោក Allegri និង Leonardo គឺជាភាគរយដែលក្លឹបសម្លឹងឃើញ។ បើការចាត់តាំងសម្រេចណា ទំនងនឹងអាចធ្វើទៅបាននៅខែមិថុនា ឆ្នាំក្រោយ៕ ប្រភព៖ BeSoccer