គ្រូបង្វឹកក្រុមជម្រើសជាតិម៉ាឡេស៊ីឈុតធំលោក Tan Cheng-Hoe ត្រូវបានគេដឹងថាអាចនឹងទទួលបន្ទុកដឹកនាំឈុត U23ម៉ាឡេស៊ីជំនួសលោក Datuk Ong Kim Sweeដែលផុតកុងត្រាហើយស្របពេលជាមួយនឹងការធ្លាក់ចេញពីព្រឹត្តិការណ៍ SEA Games 2019 ក្រោយចាញ់កម្ពុជា U22។
ទោះបីជាយ៉ាងនេះក្ដី!អគ្គលេខាធិកាសហព័ន្ធកីឡាបាល់ទាត់ម៉ាឡេស៊ីលោក Stuart Ramalinggamធ្លាប់បាននិយាយថាលោកមិនប្រញ៉ាប់ស្វែងរកមនុស្សមកជំនួសលោក Kim Swee នាពេលអនាគត់នេះទេ ខណៈដែលក្រុមឈុត U22/23ម៉ាឡេស៊ីមិនលេងពានរង្វាន់ណាមួយផងនោះនៅឆ្នាំក្រោយ។ តាមពិតទៅ! បើតាមការចុះផ្សាយរបស់កាសែត The Strait Times, Stuart មិនបានបដិសេធភាបអាចទៅរួចដែលសហព័ន្ធកីឡាបាល់ទាត់ម៉ាឡេស៊ីនឹងដើតាមគន្លងរបស់វៀតណាម ថៃនិថកម្ពុជាដែលឲ្យគ្រូបង្វឹកឈុតធំដូចជាលោក Park Hang-Seo, Akira Nishinoនិងងលោក Felix Dalmas ឲ្យមកដឹកនាំក្រុមឈុតU23។
និយាយអំពីលោក Ong Kim-sweeវិញធ្លាប់ដឹកនាំឈុត U23ម៉ាឡេស៊ីឈ្នះមេដាយមាសស៊ីហ្គេម២០១១និងមេដាយប្រាក់កាល២០១៧ក្នុងទីក្រុងកីឡាឡាំពួរ ប៉ុន្តែសម្រាប់ឆ្នាំ២០១៩នេះលោកមិនបានទទួលជោគជ័យឡើយដោយធ្លាក់វគ្គជម្រុះពូល Aបន្ទាប់ពីចាញ់២ស្មើមួយនិងឈ្នះមួយ៕