Juventus បច្ចុប្បន្នមាន ៣៩ ពិន្ទុស្មើនឹងក្រុមកំពូលតារាង Inter Milan ក្រោយពីបានយកឈ្នះទៅលើ Udinese ក្នុងលទ្ធផល ៣-១ កាលពីយប់មិញ។
Cristiano Ronaldo ជាអ្នកសម្រេចទីពីរគ្រាប់ម្នាក់ឯង នៅនាទី ៩ និង ៣៧ ស្របពេល Leonardo Bonucci តែតបាល់ថែមគ្រាប់ទីបីនៅនាទី ៤៥ ហើយរក្សាលទ្ធផលរហូតដល់នាទី ៩០+៤ ទើបមានការតបតពីសំណាក់កីឡាករ Ignacio Pussetto របស់ក្រុមភ្ញៀវបានមួយគ្រាប់វិញ។
ទស្សនាវីដេអូខាងក្រោម៖
រំឭកថាការបន្ថែមពីរគ្រាប់នេះ រុញឲ្យ Ronaldo រកបាន ៩ គ្រាប់ហើយនៅការប្រកួតទាំង ១៣ លើកសរុបក្នុងលីគកំពូល Serie A ប៉ុន្តែមិនទាន់ឈានដល់កម្រិតប្រកួតប្រជែង Top Scorer តំណែងទាំង ៥ បាននៅឡើយ៕