ត្បិតមិនទាន់សម្រេចជោគជ័យជាដុំកំភួនណាមួយនៅក្លឹបថ្មី Juventus ប៉ុន្តែក្រឡេកទៅមើលការតតាំងនៅ Champions League កីឡាករពាក់អាវលេខ ៧ នៅតែបន្តរក្សាកំណត់ត្រាល្អៗមួយចំនួនរបស់ខ្លួន ក៏ដូចជាកំពុងដាក់គោលដៅឆ្ពោះទៅគ្រោងពានរង្វាន់លើកទី ៦។
Ronaldo ធ្លាប់បានឈ្នះពាន UCL ៤ លើកជាមួយក្លឹប Real Madrid និង ១ លើកជាមួយក្លឹប Manchester United អំឡុងពេលបម្រើអាជីពអស់រយៈពេលជិត ២ ទសវត្សរ៍កន្លងទៅនេះ។
បង្វែរទៅមើលស្ថិតិនិងកំណត់ត្រាដែល CR7 កំពុងក្តោបក្តាប់នៅ UCL មានដូចជា៖
- ១៦៨ ប្រកួតរកបាន ១២៨ គ្រាប់
- ជាអ្នកស៊ុតគ្រាប់បាល់នៅប្រវត្តិសាស្រ្ត UCL ច្រើនបំផុត
- Assist បាន ៤៦ លើក
- Hat-Trick ស៊ុតបាន ៨ លើក
- លើកពាន UCL ៥ សម័យកាល នាឆ្នាំ ២០០៨, ២០១៤, ២០១៦, ២០១៧ និង ២០១៨៕