ទន្ទឹមពេលដែលសមិទ្ធផលនៃការសម្រេចជោគជ័យរបស់ឪពុកគឺកីឡាករ Cristiano Ronaldo កំពុងមានការធ្លាក់ចុះ បង្វែរមកមើលកូនប្រុសគឺ Ronaldo Jr បាននឹងកំពុងសម្ញែងពីភាពជោគជ័យពីមួយប្រកួតទៅមួយប្រកួតឥតឈប់ឈរ។
ក្នុងព្រឹត្តិការណ៍នៃការប្រកួតកីឡាករវ័យក្រោម ៩ ឆ្នាំ កូនប្រុសច្បងដែលមានកាយសម្បទារឹងមាំរបស់ CR7 បានឈ្នះពានរង្វាន់ Cavour Trophy ក្រោយយកឈ្នះទៅលើ Chieri ៣-២ នាវគ្គផ្តាច់ព្រ័ត្រ។ រូបគេស៊ុត ៣ គ្រាប់ម្នាក់ឯង ហើយក៏បានជាប់ឈ្មោះជាកីឡាករល្អបំផុតប្រចាំព្រឹត្តិការណ៍ប្រកួតនោះថែមទៀតផង។
បង្ហោះសារអបអរកូនប្រុសនៅលើ Instagram អមជាមួយរូបកូនប្រុសខ្លួនលើកពាន Ronaldo សរសេរថា៖ “ខ្ញុំគឺជាឪពុកដែលមានមោទនភាពមួយរូប”៕ ប្រភព៖ AF