ក្រុមកាំភ្លើងធំ Arsenal លេងចាញ់ក្រុម Brighton ក្នុងលទ្ធផល ២-១ នាការប្រកួតពានរង្វាន់លីគកំពូលអង់គ្លេសកាលពីយប់មិញនេះ។
លទ្ធផលចាញ់នេះដែរ បានធ្វើឱ្យក្រុម Arsenal កាន់តែដុនដាបទៅហើយ ក្រោយពីចាញ់ផ្ទួនៗគ្នា រហូតដល់ដកអ្នកចាត់ការ Emery ចេញ ហើយតែងតាំងគ្រូជំនួយហើយនៅតែចាញ់ទៀត។ មួយវិញទៀត ក្នុងការប្រកួតយប់មិញ គេសង្កេតឃើញ Ozil មិនសប្បាយចិត្តជាមួយមិត្តរួមក្រុមឡើយ រូបគេបានស្រែកដាក់ Lacazette ក្រោយចប់ការប្រកួត បន្ទាប់ពីខ្សែប្រយុទ្ធបារាំងរូបនេះ ធ្វើព្រងើយនៅពេលក្រុមបរាជ័យ។
ខ្សែបម្រើអាល្លឺម៉ង់ខាងលើបាននិយាយក្រោយចប់ការប្រកួតនេះទៀតថា ក្រុម Arsenal បានបង្កើតឱកាសច្រើនមែនទែនសម្រាប់ការប្រកួត ប៉ុន្តែបែរជាមិនអាចស្វែងរកគ្រាប់បាល់បានទៅវិញ។ ដោយឡែកការសម្រុករបស់ដៃគូម្ដងៗ តែងតែមានប្រសិទ្ធភាពទៀត ដូច្នេះហើយទើបបានជាក្រុមមិនអាចទទួលបានជ័យជម្នះសម្រាប់ការប្រកួតនេះ៕ប្រភព៖ Dailymail