ក្រុមគ្រូបង្វឹកជម្រើសជាតិនារីវៀតណាម បានដើរទិញម្ហូបមកធ្វើខ្លួនឯង ក្រោយពីខាងម្ចាស់ផ្ទះហ្វីលីពីន ផ្គត់ផ្គង់មិនបានគ្រប់គ្រាន់។
លោក Mai Duc Chung គ្រូបង្វឹកក្រុមជម្រើសជាតិវៀតណាម បានដើរទៅហាងទំនិញ ដើម្បីទិញម្ហូបមកធ្វើខ្លួនឯង។ ហាងនោះ នៅចម្ងាយ៣០០ម៉ែត្រពីកន្លែងស្នាក់នៅរបស់ក្រុមនារីវៀតណាម។ ការទៅទិញដោយខ្លួនឯងនេះ គឺក្រោយពីមានដំណឹងមកថាអាហារដែលខាងម្ចាស់ផ្ទះផ្គត់ផ្គង់គឺមិនត្រូវតាមស្ដង់ដារដែលក្រុមត្រូវការ។
ក្រុមបាល់ទាត់នារីវៀតណាម ស្ថិតនៅពូល B ជាមួយក្រុមថៃ និងឥណ្ឌូណេស៊ី។ ប្រកួតបើកឆាករបស់ក្រុមវៀតណាម ប៉ះថៃ ទទួលបានលទ្ធផលស្មើគ្នា ១-១៕ប្រភព៖ Foxsportsasia