Kylian Mbappe ដែលមានតម្លៃប្រមាណ ២៥០ លានអឺរ៉ូ ត្រូវបានសារព័ត៌មានចុះផ្សាយនាពេលកន្លងទៅថាក្រុមហង្សក្រហម Liverpool ក៏បានចូលរួមក្នុងការចរចាចង់បានកីឡាករបារាំងរូបនោះផងដែរ។
យ៉ាងណាមិញតាមរយៈការឆ្លើយតបរបស់លោក Jurgen Klopp មុនការប្រកួតទល់ Man City ចុងសប្តាហ៍នេះ លោកបញ្ជាក់ថា៖ “ការដែលទិញកីឡាករលំដាប់ប្រភេទនេះ ខ្ញុំថាពេលនេះគ្មានក្លឹបណាអាចនាំយក Mbappe ចេញពី PSG បាននោះទេ”។
លោកសង្កត់ធ្ងន់៖ “ដោយយើងក៏ស្ថិតក្នុងបណ្តាក្លឹបដែលមិនអាចយក Mbappe ដូចគ្នា ដោយហេតុផលគឺទាក់ទិនតែលើរឿងលុយម្យ៉ាងគត់ ពោលគឺគ្មានឱកាសនោះឡើយ អ៊ីចឹងក៏សុំទោសផងសម្រាប់រឿងនេះ”។
គួររំឮកថា Liverpool នឹងត្រូវតតាំងការប្រកួតសំខាន់ទល់ Manchester City ដែលជាជំនួប Super Sunday ដោយមតិជាច្រើនជឿថាប្រសិនហង្សអាចយកឈ្នះ នោះភាគរយលើកពានរដូវកាល ២០១៩/២០ គឺនឹងមានសង្ឃឹមច្រើន ត្បិតទើបឈានដល់ជុំទី ១២ ក៏ពិតមែន៕ ប្រភព៖ BeSoccer