ក្រុម Liverpool បានយកឈ្នះលើក្រុម Arsenal បានក្នុងលទ្ធផលប៉េណាល់ទី ៥-៤ ក្រោយពីលេងស្មើគ្នា ៥-៥ នៅម៉ោងប្រកួតក្នុងពានរង្វាន់ League Cup ។
ការប្រកួតខាងលើនេះ ពិតជាធ្វើឱ្យអ្នកគាំទ្រសប្បាយភ្នែកមែនទែន ព្រោះថាមានគ្រាប់បាល់ច្រើន រហូតដល់ដល់១០គ្រាប់ទៅហើយនៅម៉ោងប្រកួត។ ក្រុម Arsenal បាននាំមុខជាប់រហូតដែរ ប៉ុន្តែពួកគេមិនអាចរក្សាសំណាញ់ទីបាន ដោយនៅនាទី៩០+៤ ទៅហើយ ក៏ធ្លាយគ្រាប់ទៀត។ ១គ្រាប់ចុងម៉ោងរបស់ Origi នេះហើយ ធ្វើឱ្យក្រុម Liverpool តាមស្មើក្រុម Arsenal បាន ៥-៥ នោះ។
ស្មើគ្នានេះ តម្រូវឱ្យពួកគេត្រូវទាត់កាត់សេចក្ដីដោយបាល់ប៉េណាល់ទី។ ក្នុងនោះ ក្រុម Liverpool ដែលជាម្ចាស់ផ្ទះស៊ុតចូលទាំង៥គ្រាប់តែម្ដង ខណៈដែល Arsenal វិញ មិនចូល១គ្រាប់ ធ្វើឱ្យលទ្ធផល Liverpool ឈ្នះប៉េណាល់ទី ៥-៤ ៕ប្រភព៖ Dailymail