Leicester បានរុញឡើងមកចំណាត់ថ្នាក់ទី ២ បណ្តោះអាសន្ន ក្រោយបិទប្រកួតជុំទី ១០ យកឈ្នះទៅលើ Southampton ក្នុងលទ្ធផល ៩-០។
ជាកំណត់ត្រាតាមស្មើលទ្ធផលដាច់គ្រាប់ចាស់របស់ Man Utd នៅឆ្នាំ ១៩៩៥ ដែលធ្លាប់យកឈ្នះលើគូប្រកួត ៩-០ ដូចគ្នា។ ប៉ុន្តែការលេងនៅយប់មិញគឺគិតឡើងពីនាទី ១២ ជាការតតាំង ១០ ទល់ ១១ ក្រោយម្ចាស់ដីបាត់បង់ខ្សែបម្រើសំខាន់មួយរូប។
Leicester បានវាយសម្រុកឥតត្រាប្រណី ដែលអាចថាជាការរំឭកដល់វិញ្ញាណក្ខន្ធលោក Vichai ដែលមេចាស់សញ្ជាតិថៃរូបនេះបានជួបឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រនៅថ្ងៃទី ២៦ តុលា ឆ្នាំ ២០១៨ ពោលគឺគម្រប់ខួប ១ ឆ្នាំពេញតែម្តង។
នៅការប្រកួតនោះដែរ Ayoze Perez និង Jamie Vardy រកបាន Hat-Trick ផ្ទួនគ្នា ស្របពេល Ben Chilwell, Youri Tieleamns និង James Maddison រកបានមួយគ្រាប់ស្មើ។
ទស្សនាវីដេអូខាងក្រោម៖
https://www.youtube.com/watch?v=lMR9K3KOhVU