ក្រុមបិសាចក្រហម Manchester United បានយកឈ្នះលើក្រុម Partizan Belgrade ក្នុងលទ្ធផល ១-០ នាវគ្គសន្សំពិន្ទុតាមពូលពានរង្វាន់ UEFA Europa League ។
ត្បិតតែទទួលបាន៣ពិន្ទុដ៏សំខាន់នេះមែន ប៉ុន្តែបើមើលទៅលើទម្រង់លេងក្រុមបច្ចុប្បន្ននេះ ហាក់មិនល្អនិងគ្រប់គ្រាន់សម្រាប់ប្រជែងជាមួយក្រុមដទៃនោះទេ។ ជាក់ស្ដែងលោក Paul Scholes ដែលជាអតីតកីឡាករឆ្នើមម្នាក់របស់ក្រុម Man Utd បានមើលឃើញថាក្រុមទាំងមូលពេលនេះលេងមិនយល់ចិត្តគ្នាទាល់តែសោះ។ ពួកគេលេងដូចជាកីឡាករមិនដែលបានហាត់ជុំគ្នាអីចឹង។
ជាមួយលទ្ធផលឈ្នះប្រកួតក្រៅនេះដែរ ធ្វើឱ្យក្រុម Manchester United បានបញ្ចប់កំណត់ត្រាមិនដែលស្គាល់ជ័យជម្នះក្រៅដីតាំងពីខែមិនារបស់ខ្លួនមក៕ប្រភព៖ Dailymail