អ្នករត់ប្រណាំងអាជីព Usain Bolt ត្រូវបានគេសួរនាំដល់សំណួរចាក់ដោតមួយថាតើទៅថ្ងៃមុខលោកគិតថានរណាអាចជំនួសតំណែងរបស់តារាឆ្នើម Ronaldo និង Messi បាន?
ភ្លាមនោះ Bolt បានឆ្លើយថា៖ “សព្វថ្ងៃគឺមានកីឡាករលេចធ្លោច្រើនណាស់ នោះដូចជា Mbappe, Neymar និង Jadon Sancho ជាដើម មួយផ្សេងទៀតខ្ញុំក៏មិនអាចរង់ចាំមើលការរីកចម្រើនរបស់ De Ligt និង De Jong ដែលកំពុងចូលរួមជាមួយក្លឹបថ្មីរបស់ពួកគេដែរ”។
ដោយឡែកនិយាយដល់កីឡាករប្រើប្រាស់ល្បឿនដែល Bolt ចង់ចាប់ជាក្រុមប្រកួតរត់ចម្ងាយ ១០០ ម៉ែត្រចំនួន ៤ រូបលោករើសយកខ្លួនឯងម្នាក់ និង Ronaldo, Mbappe ក៏ដូចជា Gareth Bale ព្រោះអ្នកទាំងនេះសុទ្ធសឹងជាជើងល្បឿនធ្លាប់វ៉ៃបានកំណត់ត្រាជាញឹកញយកន្លងមក៕ ប្រភព៖ Hindustantimes